MENU

សន្និបាតក្រសួងឧស្សាហកម្ម និងសិប្បកម្មឆ្នំា២០២០

ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នំា២០២០  ឯកឧត្តម ប៊ី ពិទូរ្យ ប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ បានដឹកនំាថ្នាក់ដឹកនំា ម.ម.ជ ចាប់ពីប្រធានការិយាល័យឡើងទៅ ដើម្បីចូលរួមសន្និបាតក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នំា២០២០ ដើម្បីបូកសរុបលទ្ធផលការងារក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២០ ត្រូវបានប្រារព្វពិធីបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃព្រហស្បតិ៍ ទី១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០នៅទីស្តីការក្រសួង។