កិច្ចប្រជុំក្រុមអ្នកជំនាញការអាស៊ានលើកទី ៧ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលមាត្រាសាស្ដ្រជាតិអេឡិចត្រូនិច (NMC) ប្រទេសកម្ពុជាតាមរយៈ video conference នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។
នៅថ្ងៃទី ២២ ដល់ ២៣ ខែ កញ្ញា ឆ្នាំ ២០២០ កម្ពុជាបានជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរបស់ EGM លើកទី៧ (EGM – Expert Group on Metrology 7 ) ក្នុងកិច្ចប្រជុំដែលមានសមាជិតអាស៊ាន។ មានសមាភាពចូលរួមសរុបចំនួន ២២ នាក់ មកពីបណ្ដោលប្រទេសចំនួន ០៩ ជាសមាជិតអាស៊ាន ដែលបានចូលរួម និង ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៊ី ពិទូរ្យ ប្រធានមជ្ឈមណ្ឌលមាត្រាសាស្ដ្រជាតិ បានស្វាគមន៍ និង អំណរអរគុណដល់សមាជិតប្រទេសក្នុងតំបន់អាស៊ានបានចំណាយពេលវេលាដ៏មានសារៈសំខាន់ដើម្បីពីភាក្សារក្នុងមុខងារ របស់EGM (Function of EGM) ហើយនិង ផែនទីបង្ហាញផ្លូវ EGM និង គម្រោងអភិវឌ្ឍន៍ សម្រាប់ វិទ្យាសាស្ដ្រ មាត្រាសាស្ដ្រ ក្នុង គុណភាពហេដ្ឋារចនាសម្ព័ន្ធ។