តាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកជំទាវ ពៅវរលក្ម្សណ៍ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិស្តីទី ដែលជាសមាជិកគណះកម្មាធិការ OIML-CS បានអញ្ជើញចូលរួមសិក្ខាសាលា OIML/APLMF ស្តីពីប្រព័ន្ធវិញ្ញាបនបត្រ OIML ដែលមានប្រធានបទ“ ការលើកកម្ពស់ការធ្វើសុខដុមសកលសម្រាប់ឧបករណ៍រង្វាស់រង្វាល់” ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហាងចូវ ប្រទេសចិន។ អំឡុងពេលចូលរួមនេះ លោកជំទាវ បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមាត្រាសាស្ត្របណ្តាលប្រទេសដែលជាសមាជិករបស់ OIML-CS និងអនុរដ្ឋមន្ត្រី SAMR និងអគ្គលេខាធិការរងនៃរដ្ឋាភិបាលខេត្តជេជាំង។ ក្នុងកម្មវិធីនេះមានអ្នកចូលរួមចំនួន ១៥០ រូបមកពីបណ្តាលប្រទេសទាំងអស់ក្នុងពិភពលោក។
